ពលករខ្មែរភាគច្រើននៅតែជ្រើសរើសយកការងារជាចម្បងនៅស្រទេសថៃ
មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាលយោធាថៃ ទើបបញ្ជូនត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។នេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។ ''នៅតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតដើម ខែកក្កដា ២០១៧"

ពលករខ្មែរ----កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះតម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមកត្រឹមតែ២០ដុល្លា។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការពិភាក្សា នៃកិច្ចប្រជុំមួយរវាងក្រុមហ៊ុនឯកជន ដែលជ្រើសរើសពលករ ដោយតម្រូវឲ្យក្រុមហ៊ុនទាំងនោះ ចេញថ្លៃថតរូប៤ដុល្លាអាមេរិកទៅក្រសួងមហាផ្ទៃ និងថ្លៃប័ណ្ណពលករ១០ដុល្លាអាមេរិក ទៅក្រុមហ៊ុនហាយសឺលូសិនហូលឌីង ជំនួសពលករ ឯតម្លៃទិដ្ឋាការនៅទូតថៃ ២០ដុល្លាអាមេរិក ជាចំណាយរបស់ពលករផ្ទាល់។ការសម្រេចទម្លាក់តម្លៃចំណាយនេះ បន្ទាប់ពីមានជំនួបមួយ របស់លោក ស៊ីថាសាក់ ផុងកេតកែន (Sitasak Phuangketkeon) រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ កាលពីថ្ងៃទី១ ខែកក្កដានេះជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ បានបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុនៃការនាំពលករកម្ពុជាត្រឡប់មកវិញ ស្របពេលប្រទេសកំពុងមានវិបត្តិនេះ ព្រោះតែសន្តិសុខផ្ទាល់ផង និងចង់ឲ្យកម្ពុជារៀបចំយ៉ាងណា សម្រាប់ពលករទាំងនោះអាចទៅធ្វើការឡើងវិញ ដោយ«ស្រប»ច្បាប់នៅក្នុងប្រទេសថៃ។ ពិសេសដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់ពួកគេ។

No comments