Header Ads


Breaking News

ពិបាក​សុំច្បាប់​ពី​អាជ្ញាធរសង្គម​ស៊ីវិល​និង​សហជីពមិន​បានប្រារព្ធ​ខួប​២៣​តុលា

ថ្ងៃ​ទី​២៣ តុលា​នេះ ជា​គំ​របប​ខួប​២៧​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា របស់​ក្រុម​ចលនា​ក្រុម​ប្រដាប់​អាវុធ​ខ្មែរ ៤​ក្រុម កាលពី​ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​ការ​សម្របសម្រួល​ពី​សហគមន៍​អន្ដរជាតិ។ ក្រុម​ចលនា​ប្រដាប់​អាវុធ​ខ្មែរ​ទាំង​៤​ក្រុម ពេលនោះ គឺ ក្រុម​ចលនា​ហ៊្វុនស៊ិនប៉ិច​របស់ ព្រះបាទ នរោត្តម សីហនុ ក្រុម​ចលនា​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ លោក សឺន សាន កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម និង​របប​រដ្ឋ​កម្ពុជា របស់ លោក ហ៊ុន សែន។
សង្គម​ស៊ីវិល និង​សហជីព ពេញចិត្ត​ដែល​របប​ក្រុងភ្នំពេញ បាន​អនុញ្ញាត​ដាក់បញ្ចូល​ថ្ងៃ​ទី​២៣ តុលា ជា​ទិវា​បុណ្យជាតិ និង​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ឈប់សម្រាក។ ប៉ុន្តែ ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគេ​មិន​ពេញចិត្ត​នឹង​របប​ក្រុងភ្នំពេញ ដែល​មិនបាន​ចង​បដា ពាក្យស្លោក នៅ​តាម​មុខ ក្រសួង​ស្ថាប័នរដ្ឋ សម្រាប់​រំលឹក ទិវា​បុណ្យជាតិ ២៣ តុលា នោះ​ទេ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា មិនបាន​ឃើញ​បដា ឬ ពាក្យស្លោក ត្រូវ​បាន​ដាក់​តាំង​នៅមុខ​ក្រសួង ស្ថាប័នរដ្ឋ ហើយ​របប​ក្រុងភ្នំពេញ​ក៏​មិនបាន​ប្រារព្ធ​ពិធី​រំលឹក ខួប​២៧​ឆ្នាំ នៅ​ថ្ងៃ​ទី​២៣ តុលា នេះ​ដែរ។ ប៉ុន្តែ របប​នេះ បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​ច្រើន​ណាស់ ពី​គុណបំណាច់ និង​ប្រវត្តិ​ដែល​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​នោះ​ដែរ។
លោក ផៃ ស៊ីផាន អះអាង​ថា ការណ៍​ដែល​អាជ្ញាធរ​រឹត​បន្តឹង ព្រោះ​កន្លងមក​មាន​ក្រុម​ខ្លះ បាន​បំភ្លៃ​អត្ថន័យ​របស់​កិច្ចព្រមព្រៀង​សន្តិភាព​២៣ តុលា។ ប៉ុន្តែ លោក​ប្រកែក មិន​បញ្ជាក់​ថា ក្រុម​ណា​ទេ៖ «ដោយសារតែ​ក្រុម​ទាំងអស់​នោះ​តែងតែ បំផ្លើស​នៃ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​គេ​យក​កិច្ចព្រមព្រៀង​នេះ​ជា​នយោបាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​យល់​ច្រឡំ​យល់​ខុស និង​ប្រឆាំង​សណ្ដាប់ធ្នាប់​សង្គម ខ្ញុំ​មិន​ចាំបាច់​និយាយ​ចំ​នោះ ទេ ថា​ក្រុម​ណា​នោះ​ជា​អ្នកសារព័ត៌មាន​លោក​ដឹង​ហើយ​តើ​ថា​ក្រុម​ណា​នោះ​ខ្ញុំ​មិន​បញ្ជាក់​ទេ ក្រុម​ណា ក៏ដោយ​អោយ​តែ​និយាយ​បន្លំ​ពី​ប្រវត្តិសាស្ត្រ​ក្នុង​កិច្ចព្រមព្រៀង​ជម្លោះ​ប្រដាប់​អាវុធ​នោះ»។ ប្រភពRFA

No comments